ព័ត៌មានកីឡា

Hun Sen Cup ៖ សៀមរាបអង្គរ ទៅរួចជាមួយភ្នំពេញក្រោនទេ រសៀលស្អែកនេះ?

សៀមរាបអង្គរជាក្រុមខេត្តតែមួយគត់ ដែលឡើងមកដល់វគ្គ៨ ក្រុមចុងក្រោយពានរង្វាន់សម្តេចហ៊ុនសែនឆ្នាំ២០១៦ ប៉ុន្តែពួកគេត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ ដោយត្រូវប្រឈម និងក្រុមខ្លាំងភ្នំពេញក្រោន នារសៀលថ្ងៃទី២២ មិថុនា ស្អែកនេះ នៅពហុកីឡដ្ឋានRSN។

ប្រកួតចុងក្រោយរបស់ក្រុមទាំង២ កាលពីវគ្គចែកពូល គឺសៀមរាបអង្គរ បានឈ្នះខេត្តស្វាយរៀង៣ទល់និង១ ចំណែកភ្នំពេញក្រោន បានត្រឹមស្មើស៊ីម៉ាក់ 0-0។

កីឡាករឆ្នើម ធារី ចន្ថាប៊ីន ទំនងមិនបានចូលលេងទេ ក្នុងជំនួបនេះ ខណ:អ្នកចាំទីលេចធ្លោរបស់សៀមរាបអង្គរ ត្រូវបានគេរំពឹងថា នឹងដើរតួរយ៉ាងសំខាន់ក្នុងជំនួបនេះ។

ដោយឡែកគ្រូបង្វឹក សែម សំណាង របស់ភ្នំពេញក្រោនទំនងមិនបណ្តោយច្រើនទេ សម្រាប់ការប្រកួតនេះ ព្រោះក្រោននៅសល់ក្តីសង្ឃឹមលើកពានច្រើននៅហ៊ុនសែនខាប់ ខណ:លីគកំពូលស្ទើរអស់ឱកាសទៅហើយ ដោយចាញ់ក្រុមកំពូលតារាងដល់ទៅ១២ពិន្ទុ។

ទស្សន៍ទាយ : ភ្នំពេញក្រោន ៣ – ១ សៀមរាបអង្គរ

មតិយោបល់