ព័ត៌មានជាតិ

ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ សល់​មួយ​ចុង​ស្រូវ​ទៀត​ដាច់​ជីវិត​ដោយសារ​កង់​រថភ្លើង​

ចិន៖​ស្ត្រី​ពោះធំ​ម្នាក់​រួច​ជីវិត​បន្ទាប់ពី​អ្នកបើកបរ​រថភ្លើង​ជាន់​ហ្វ្រាំង​ជាប់ ខណៈ​ដែល​នាង​ស្ថិតនៅក្រោម​តួ​មុខ​នៃ​កង​រថភ្លើង ដែល​ហៀបនឹង​ដំណើរការ ។​

​ថ្មីៗ​នេះដែរ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង ខណៈ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​មាន​ស្មារតី​វង្វេង ធ្លាក់​ចូល​ទៅ​តំបន់​ផ្លូវដែក ក្នុង​ទីក្រុង ប៉េកាំង​។​

​មិនយូរប៉ុន្មាន ស្ត្រី​ដេល​ស្ថិតនៅតំបន់​គ្រោះថ្នាក់​បំផុត ត្រូវបាន បុគ្គលិក​រថភ្លើង ជួយ​បង្អាក់​ដំណើរការ​រថភ្លើង ដោយ​ឲ្យ​នាង​ឡើង​មក​តំបន់​សុវត្ថិភាព ។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឃើញ​សភាព​បែប​នោះ​បានឲ្យដឹងថា ពួកគេ​ពិតជា​ភ័យខ្លាច នៅសល់​តែ​មួយ​ដង្ហើមចង្រិត​ទៀត តែប៉ុណ្ណោះ ស្ត្រី​ម្នាក់​នោះ នឹង​ដាច់​ជីវិត​រួមទាំង​កូន​ក្នុង​ផ្ទៃ​ផងដែរ ។ ក្នុង​អំឡុងពេល​នោះ ស្ត្រី​វង្វេងស្មារតី​ធ្លាក់​ចូល​កង់​រថភ្លើង​ក៏​បាន​ដឹងខ្លួន ហើយ​ក៏​ដើរ​ចេញពី ក្រោម​តួ​រថភ្លើង ដែល​ហៀបនឹង​ដំណើរការ​។​

​ប្រភពព័ត៌មាន Daily People បានឲ្យដឹងថា វា​ជា​រឿង​សំណាង​មួយ​ក្នុង ១០០ ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​នោះ ដោយ​គ្រាន់តែ​រងរបួស​ស្រាល និង​ត្រូវបាន​គេ​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ ដ​ម្បី​ព្យាបាល ។ គ្រូពេទ្យ​បាន​និយាយថា ទារក​ក្នុង​ផ្ទៃពោះ​របស់​នាង បាន​រង​ផលប៉ះពាល់​៕​
rails

មតិយោបល់