ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនខ្លួនក្រុមចោរឆក់ វ័យក្មេងច៣នាក់ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យ ជាចោរឆក់ ចំនួន ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ៖

-ទី១ឈ្មោះ គង់ រតនៈ ហៅ វី ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ ចោរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

-ទី២ឈ្មោះ យ៉ាន់ សាន់ដេ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរចោរ ស្នាក់នៅក្នុងវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

-និងទី៣ឈ្មោះ ឆាយ លុយ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ ចោរ ទីលំនៅមិនពិតប្រាកដ។

គួររំឭកថា សមត្ថកិច្ចបាន ស្រាវជ្រាវ និងឃាត់ខ្លួន ក្រុមជនសង្ស័យទាំង ៣នាក់ ខាងលើ កាលពីល្ងាចថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចខាងកើត កាស៊ីណូណាហ្គាវើល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលពួកគេកំពុងធ្វើសកម្មភាព។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានសន្និដ្ឋាន ថា ក្រុមជនសង្ស័យ បានប្រព្រឹត្តអំពើ លួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទ ) ចំនួន ០៥ ករណី៖

-ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខហាងស្ប៉ាឆ្នេរមាស ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៦ និង៣០ នាទី ពីជនជាតិ ចិន ភេទ ប្រុស កំពុងឈនិយាយទូរសព្ទ័

-ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក IPhone 6 ពណ៌ ស មិនបានសម្រេច នៅចំណុចចំណុចមុខហាងស្ប៉ាឆ្នេរមាស ផ្លូវសប៊ិត ក្រុមទី ៤០ ភូមិ ៨ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោងប្រហែល ១៦.១៧ នាទី ពីជនជាតិ ចិន ភេទ ប្រុស កំពុងដើរនិយាយទូរសព្ទ័

-ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទមួយគ្រឿងម៉ាក OPPO ពណ៌ ស ប្រព្រឹត្តនៅចំណុចមុខរដ្ឋសភា ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨វេលាម៉ោង ១៦ និង១៥ នាទី ពីជនជាតិ ចិន ភេទ ស្រី កំពុងដើរនិយាយទូរសព្ទ័

-ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone8plus ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៨ ផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៧ នាទី ពីជនជាតិ ចិន ភេទ ប្រុស កំពុងជិះម៉ូតូរឺម៉កកង់បី ម្នាក់ឯង

-និងករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស ដោយឆក់ទូរស័ព្ទមួយគ្រឿងម៉ាក IPhone6s ពណ៌ ប្រផេះ ប្រព្រឹត្តនៅចំណុចភ្លើងស្តុមផ្លូវលេខ២៩៤ កែងផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ១៧និង ១៥ នាទី ពីជនជាតិ ចិន កំពុងជិះម៉ូតូរឺម៉កកង់៣ ជាមួយកូន ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូត បានវត្ថុតាងរួមមាន៖
១-ម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៌ ខ្មៅ បៃតង សេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DD-4508
២-ម៉ូតូម៉ាក ស៊ុយហ្សុយគីឡេត ពណ៌ ស សេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GO- 1673
-ភស្តុតាងចាប់យកជារបស់ជនរងគ្រោះ
-ទូរសព្ទ័ដៃម៉ាកIPhone8plus ពណ៌ខ្មៅ ចំនួន ០១
-ទូរសព្ទ័ដៃម៉ាកIPhone6S ពណ៌ទឹកប្រាក់ ចំនួន ០១
-ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ ស ចំនួន ០១
-ទូរសព្ទ័ដៃម៉ាក VIVO ពណ៌ ខ្មៅ ចំនួន ០១ ៕

មតិយោបល់