ព័ត៌មានកីឡា

PSG ឆិតបរាជ័យក្រោមថ្វីជើង Guingamp

បើទោះបីជាឈ្នះពាន League1 ទៅហើយក្តី តែក្រុម Paris Saint Germain មិនភ្លាត់ឲ្យចាញ់ការប្រកួតឡើយ ដើម្បីរក្សាកំពូលតារាង ក្នុងពិន្ទុដាច់កាន់តែច្រើន​លើក្រុមតាមពីក្រោយ AS Monaco ។

Paris Saint Germain ឆិតទទួលបរាជ័យក្រុមថ្វីជើងក្រុម Guingamp នៅក្នុងទឹកដីខ្លួនឯង តែពួកគេអាចធ្វើបានយ៉ាងល្អ នៅចុងម៉ោង ដោយអាចតាមស្មើបានមកវិញ យ៉ាងប្រផិតប្រផើយ។ ជាក់ស្តែងណាស់ ក្រុមភ្ញៀង Guingamp បានស៊ុតបញ្ចូលទី នាំមុខមុនដល់ទៅ២គ្រាប់ ដែលស៊ុតបានដោយ​កីឡាករ Ludovic Blas នៅនាទីទី៤៥ និងការស៊ុតគ្រាប់ទី២ របស់កីឡាករ Jimmy Briand នៅនាទីទី៦៨ ។ ការនាំមុខដល់ទៅ ២គ្រាប់នាពាក់កណ្តាល​តង់ទី២ នេះ បានធ្វើឲ្យក្រុម ម្ចាស់ផ្ទះ Paris Saint Germain ហាក់ព្រួយបារម្ភ​យ៉ាងខ្លាំង តែក្រុមជើងឯកបារាំងមួយនេះ អាចធ្វើបាននៅចុងម៉ោងវិញ តាមរយ:​ការ​ស៊ុតបាល់ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani នៅនាទីទី៧៥ ខណ:កីឡាកររូបនេះដដែល បានស៊ុតតាមស្មើ១គ្រាប់ទៀត នៅនាទីទី ៨៣។

ដូច្នេះហើយ បញ្ចប់៩០នាទីពេញ ក្រុមជើងឯក League1 រដូវកាលនេះ Paris Saint Germain បើកទ្វារកីឡារដ្ឋានរបស់ខ្លួនទទួលក្រុម Guingamp បានត្រឹមបញ្ចប់លទ្ធផល​ស្មើគ្នា ២-២ ប៉ុណ្ណោះ។

//www.youtube.com/watch?v=GwS73sqGxBM

មតិយោបល់