ភ្នំពេញៈ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ទទួលទិញផលចោរកម្ម ស្ថិតភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ មុយ សុខជីន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរបុគ្គលិកផលិតកម្មLD មានទីលំនៅផ្ទះលេខ១២-១៣ ផ្លូវលេខ៥ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សេង សុខណារ៉ា ហៅសូរិយ៉ា ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលលេខ៤ ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1W-3227 មានលេខតួនិងលេខម៉ាស៊ីន 9704256។
វត្ថុតាងដកហូតបាន៖ ម៉ូតូ០១គ្រឿនិងសម្ភារៈដោះម៉ូតូមួយចំនួន។
ដំណើររឿង៖ កាលពីវេលាម៉ោង ៨ និង ១០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ។ លុះដល់ថ្ងៃទី២៤ ខែធ្នូ ជនរងគ្រោះក៏ទៅដាក់ពាកបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបានដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ បន្ទាប់ពីទទួលព័ត៌មានកម្លាំងជំនាញធ្វើការស្រាវជ្រាវ ឆែកឆេបន្ទាប់ជនសង្ស័យឃើញម៉ូតូជនរងគ្រោះប្រាកដមែន ព្រមទាំងឃាត់ខ្លួនម្ចាស់បន្ទាប់និងវត្ថុតាងទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ក្រោយធ្វើការសាកសួរជនសង្ស័យសារភាពថា ខ្លួនបានទិញម៉ូតូនេះពីជនសង្ស័យចំនួន៣នាក់៖ ទី១/ឈ្មោះ រិទ្ធ ភេទប្រុស អាយុ ២៥ ឆ្នាំ ទី២/ឈ្មោះ លី ហៅផា ភេទប្រុស អាយុ ២៧ ឆ្នាំ និងទី៣/ឈ្មោះ ដា ភេទប្រុស អាយុ ២៧ ឆ្នាំ ក្នុងតម្លៃ៥៣០ដុល្លារ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ស្រាវជ្រាវរកជនសង្ស័យទាំង៣នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់