ព័ត៌មានជាតិ

ករណីដុតគីបគ្រាប់អា៨០ ផ្ទុះចំក្មេងសិស្សសាលាអាយុ១០ឆ្នាំ ដាច់ដៃនិងរបួសត្រង់ភ្នែកធ្ងន់ធ្ងរ

ព្រះវិហារៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីដុតគីបគ្រាប់អា៨០ បណ្តាលឲ្យផ្ទុះចំក្មេងប្រុសអាយុ១០ឆ្នាំ រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ករណីនេះក្មេងរងគ្រោះឈ្មោះ ឆន វិឆៃ ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស រងរបួសដាច់ម្រាមដៃស្តាំចំនួន៤ម្រាម និងភ្នែកខាងស្តាំធ្ងន់ ត្រូវក្រុមគ្រួសារយកទៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត៕

មតិយោបល់