ព័ត៌មានជាតិ

រថយន្តខូចអែបចិញ្ចើមផ្លូវម៉ូតូបើកបុកពីក្រោយស្លាប់ម្នាក់

កំពង់ស្ពឺៈ បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីបើកម៉ូតូបុកពីក្រោយរថយន្ដដែលខូចនៅលើចិញ្ចើមផ្លូវកាលពីវេលាម៉ោង២០និង០០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩លើផ្លូវជាតិលេខ៥១ត្រង់ចំណុច ភូមិ ប៉ាលហាល ឃុំចាន់សែន
ស្រុកឧដុង្គ ចន្លោះ គីឡូម៉ែត្រលេខ1 8-19។

ម៉ូតូម៉ាកហុងដា C125 ព ណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1B 8528 បើកបរដោយឈ្មោះ សុត ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិជ្រៃក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកឧដុង្គ។
រថយន្ត ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ផ្លាក លេខ ភ្នំពេញ 3C.0210 អ្នកបើកបរឈ្មោះ អ៊ីម អុន ភេ ទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ។

តាមប្រភពព័ត៌មានឲ្យដឹថាម៉ូតូម៉ាកហុងដាខាងលើបានធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូង លុះមក ដ ល់ចំណុចខាងលើបានជិះទៅបុកផ្នែកខាងក្រោយរថយន្ត ម៉ាក ហ៊ីយ៉ានដាយខាងលើដែលកំពុងឈប់ជួស ជុល (រថយន្តខូច)នៅលើចិញ្ចើមផ្លូវខាងលិច ក្នុង ទិសដៅ ស្របទិសគ្នា ដោយមានដាក់ មែកឈើ កេះឡាំង កង់រថយន្ត ជាសញ្ញាពីខាងក្រោយរថយន្ត ចម្ងាយ២៥ម៉ែត្រ ព្រមទាំងមាន បើកភ្លើងស៊ីញ៉ូសុំផ្លូវ ។

តាមការបញ្ជាក់ពីជំនាញ ចរាចរណ៍ ឲ្យ ដឹងថាមូលហេតុ គឺអ្នកបើកម៉ូតូ បាត់ម្ចាស់ការ មើលមិនឃើញ សញ្ញាដែលដាក់នៅពីក្រោយរថយន្ដ គេចជ្រុលចង្កូតទៅបុកគូថរថយន្ដតែម្ដង រថយន្តតាមការពិនិត្យ គឺបានចតនៅលើថ្នល់អែបចិញ្ចើមផ្លូវដីក្រហម ។

ក្រោយកើតហេតុ វត្ថុតាងរថយន្តនិងម៉ូតូ សមត្ថកិច្ច យករក្សា ទុ ក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់