ព័ត៌មានកីឡា

ម៉ាត់ នូរុណ រងរបួសជាង ២០ ថ្នេរ ក្នុងជំនួបឈ្នះ សិង្ហបុរី (វីដេអូ)

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប អគ្គិសនីកម្ពុជា ម៉ាត់ នូរុណ បានទទួលរងរបួសត្រង់ចង្កាក្នុងអំឡុងការប្រកួតឲ្យជម្រើសជាតិកម្ពុជា អាយុក្រោម ២១ ឆ្នាំ យកឈ្នះលើ ក្រុមជំ្រើសជាតិសិង្ហុរី ដោយលទ្ធផល ១ទល់០ នៃពានរង្វាន់ HASSANAL BOLKIAH TROPHY 2018 របស់ស្តេចស៊ុលតង់ ប្រទេសប៊្រុយណេ ។

រឿងហេតុនេះកើតឡើងដោយសារតែ ម៉ាត់ នូរុណ ព្យាយាមលេងបាល់ ១ ប៉ះ ២ ប៉ះ ជាមួយមិត្តរួមក្រុម ស្រាប់តែកីឡាករ IRFAN FANDI AHMAD ពាក់លេខ ១៤ ខាង សិង្ហបុរី លើកជើងធាក់បាល់ចេញ ប៉ុន្តែទៅចំផ្ទៃមុខ ត្រង់ចង្កា របស់កីឡាករវ័យក្មេងកម្ពុជា តែម្តង ស្របពេលនោះលោកអាជ្ញាកណ្តាលក៏បានផ្តល់កាតលឿងដែរ។ តែបើតាមការមើលឃើញជាក់ស្តែង បាល់់នេះ សមតែទទួលបានកាតក្រហម ព្រោះ ទី១ លើកជើងខ្ពស់ពេក ទី២ កាយវិកាលោកពីចម្ងាយ អាចនិយាយបានថា មានចេតនាបង្កហេតុ។

ក្រោយពីទទួលរងរបួសនេះ ម៉ាត់ នូរុណ អាចអវត្តមាននៅប្រកួតក្រោយជាមួយ មីយ៉ាន់ម៉ា នាវេលាម៉ោង ៧:១៥ នាទី ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

មតិយោបល់