ព័ត៌មានជាតិ

កុមារីពីរនាក់ចុះលេងទឹកស្រះពេលពុកម្ដាយមិននៅបណ្ដាលអោយលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ឆ្នាំង: យោងតាមផេករបស់នាយកដ្ឋានផ្សព្វផ្សាយអប់រំ ករណីលង់ទឹកនៅចំណុចស្រះទឹក ភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០ នាទី បណ្ដាលឲ្យស្លាប់ក្មេងស្រីចំនួន ០២ នាក់៖
១/ សឹម តីសះ ភេទស្រី អាយុ១០ ឆ្នាំ
២/ សឹម នីតា ភេទស្រី អាយុ៧ ឆ្នាំ
ដោយកុមារទាំងពីររស់នៅភូមិឃុំខាងលើ (ជាបងប្អូនបង្កើត)។ មូលហេតុ ឪពុកម្ដាយមិននៅ កូនចុះលេងទឹកស្រះក្រោយផ្ទះ បណ្តាលឲ្យលង់ស្លាប់តែម្តង ៕

 

មតិយោបល់