ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ បើករថយន្តបុកបង្កាន់ដៃស្ពាន អាកាសផ្សារដីហុយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ក្នុងល្បឿនយ៉ាងលឿន ដោយសារខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលទៅបុកបង្កាន់ដៃស្ពាន អាកាសផ្សារដីហុយ រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីហុយ
ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណបានបើករថយន្តបង្កមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AK1761 តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ដោយសាររថយន្ត មានល្បឿនយ៉ាងលឿន ដែលទើបចេញពីអាកាសយានដ្ឋានពោធិ៍ចិនតុងនោះ បានជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរងការខូចខាតរថយន្តអស់មួយជំហៀងខាងមុខ ផ្នែកខាងស្តាំ នឹងដាច់ក្រឡេកង់មុខជំហៀងខាងស្តាំដូចគ្នា សំណាងល្អហើយ ដែលមិនបង្កឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតព្រទ្យសម្បត្តិរបស់ខ្លួន នឹងរបស់រដ្ឋតែប៉ុណ្ណោះ ។

ក្រោយពេលកើត រថយន្តបង្កត្រូវបានសមត្ថកិច្ច ធ្វើការវាសវែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ៕

មតិយោបល់