ព័ត៌មានជាតិ

មានវិបត្តិអីបានជាចង់លោតទឹកសម្លាប់ខ្លួន?

ភ្នំពេញ: សេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិច មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខណ:យុវជនម្នាក់បម្រុងលោតទឹកស្លាប់នៅលើស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សេចក្តីរាយការណ៍បានបន្តថា នៅមុនពេលកើតហេតុមានយុវជនម្នាក់អាយុជាង២០ឆ្នាំ ពាក់អាវខ្មៅដៃវែង ស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ និងមានស្ពាយកាបូបពណ៌ក្រហមមិនដឹងមានវិបត្តិអ្វីទេ បានដើរមកលើស្ពានព្រះមុនីវង្សចាស់បម្រុងនឹងលោតទឹកសម្លាប់ខ្លួន តែត្រូវកម្លាំងនគរបាលប្រចាំស្ពានធ្វើការឃាត់ខ្លួនទាន់ពេល ហើយយកធ្វើការណែនាំ។ បច្ចុប្បន្នយុវជនខាងលើ ត្រូវបានក្រុមគ្រួសារមកយកទៅផ្ទះវិញហើយ៕

មតិយោបល់