ព្រះសីហនុៈ បុរសម្នាក់ត្រូវបានគេដឹងថា ផឹកទឹកប្តូរនិស្ស័យរហូតជោកជាំ ហើយខំបើកម៉ូតូទាំងត្រដាបត្រដួសរហូតទៅមុខលែងរួចក៏ដួលប្រកាច់ប្រកិនកណ្តាលថ្នល់ បណ្តាលឱ្យរបួសធ្ងន់ កាលពីវេលាម៉ោង៩:១៥នាទីយប់ថ្ងៃទី១៧ មិថុនា ២០១៦។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះនេះ ត្រូវបានគេស្គាល់ ឈ្មោះឈឿន សាវិន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រៃនប់១ឃុំព្រៃនប់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិះម៉ូតូដួលខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ196/197 ត្រង់ចំណុចបញ្ជរបង់ប្រាក់អូរចំណារចាស់ ស្ថិតក្នុងភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។
សមត្ថកិច្ចឲ្យដឹងថា ម៉ូតូជនរងគ្រោះម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1E 1990 កើតហេតុក្នុងពេលកំពុងបើកបរទិសដៅពីក្រុងព្រះសីហនុទៅភ្នំពេញ។ សមត្ថកិច្ចបន្តថា បុរសរងគ្រោះនេះ ស្រវឹងស្រាជោគជាំ ពោលឡើងធ្លាក់ភ្នែកទៅហើយ៕
មតិយោបល់