ព័ត៌មានជាតិ

ចិនទៀតហើយ! បើករថយន្តកូរ៉ូឡា បោះពួយលឿនពេកជ្រុលទៅបុកម៉ូតូ របួសធ្ងន់ធ្ងរ២នាក់!

ភ្នំពេញ: បុរស២នាក់រងរបួសធ្ងន់ធ្ងរម្នាក់បាក់ជើងឆ្វេង បាក់ស្មាឆ្វេង និងម្នាក់ទៀតបាក់ជើងស្តាំ បែកក្បាលធ្ងន់ធ្ងរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តកូរ៉ូឡា បើកបរដោយជនជាតិចិន បោះពួយល្បឿនលឿន ជ្រុលទៅបុកម៉ូតូសេ១២៥ ជិះដោយជនរងគ្រោះ២នាក់ ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុង បំបែកជាបួយ ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ភាគីម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-6171 បើកបរដោយឈ្មោះ ឡូយ ភួន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិពងទឹក ឃុំព្រៃរំដេង ស្រុកមេងសាង ខេត្តព្រៃវែង រងរបួសបាក់ជើងស្តាំ និងបែកក្បាល ។ រួមដំណើរជាមួយបុរសម្នាក់ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ។ ចំណែករថយន្តបង្ក ម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-7323 បើកបរដោយបុរសជនជាតិចិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូបើកឌុបគ្នាធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ត្រូវបានរថយន្តបង្ក បើកបរល្បឿនលឿនពីកើតទៅលិច ជ្រុលទៅបុកម៉ូតូពេញទំហឹង គៀបជាម៉ូតូពីមុខរថយន្ត ជនរងគ្រោះម្នាក់ផ្លោងខ្ទាតជិត១០ម៉ែត្រ រងរបួសធ្ងន់ធ្ងរទាំង២នាក់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួច រួមជាជនជាតិចិនម្នាក់ជាអ្នកបើកបរ ក្រោយពីពិនិត្យស្ថានភាពជាក់ស្តែង ប្រគល់ជូនការិយាល័យចរាចរណ៍ជើងគោកក្រុង រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់