កំពង់ចាមៈ យោងតាមផេក អគ្គិសនីកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅម៉ោង០៦និង០៥នាទី អគ្គិសនីកំពង់ចាម សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ជាបន្ទាន់ ដោយមានភ្លៀង និងខ្យល់ខ្លាំង បណ្តាលឲ្យធ្លាក់ខ្សែបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល នៅភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួនដូចជា៖
១-តំបន់ភ្លើង ប៉ុស្តិ៍ P-T01 ,P-T02, P-T09,P-T10,P-T11,P-T17 ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
២-តំបន់ភ្លើង ក្នុងអាជ្ញាបណ្ណ សេវាករ សាយ សោភា ក្រុមហ៊ុន សាន់អ៊ីអ៊ី ,សហគ្រាស អេឡិចត្រិចស៊ីធីកង មាស ស្ថិតនៅស្រុកកោះសូទិន ។
៣-តំបន់ភ្លើង ស្ថិតក្នុងស្រុកអូរាំងឪ អគ្គិសនីត្បូងឃ្មុំ និងប៉ុស្តិ៍ P-K20 អគ្គិសនីព្រៃវែង។
ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុល ឲ្យឆាប់មានចរន្តឡើងវិញ ៕
មតិយោបល់