ព័ត៌មានជាតិ

នារីម្នាក់ ព្រោះតែវិបត្តិគ្រួសារ ដាច់ចិត្តសម្លាប់ខ្លួនទាំងវ័យក្មេង!

ព្រះវិហារៈ នារីម្នាក់ ព្រោះតែវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង១៥ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិស្រែ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

ជនរងគ្រោះខាងលើនេះ មានឈ្មោះ ទិត សំណាង ហៅម៉ៅ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិស្រែ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ ចំណែកមូលហេតុ បណ្តាលមកពីមានវិប្បត្តិក្នុងក្រុមគ្រួសារ។

បច្ចុប្បន្ន សពខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់