ព័ត៌មានជាតិ

ទាស់ពាក្យសម្តី! ទាញកែវស្រាវាយក្បាលនារីខារ៉ាអូខេម្នាក់ រងរបួស!

កំពង់ចាម: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបង្កហិង្សាយកកែវស្រាវាយទៅលើក្បាលនារីបម្រើខារ៉ាអូខេ បណ្តាលឲ្យរងរបួស។
ករណីនេះកើតឡើងកាលពី១២និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងខារ៉ាអូខេ យីហោ សុពណ៌គង្គា ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជនសង្ស័យមានឈ្មោះ ស៊ិន ឡាលីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកជនរងគ្រោះឈ្មោះ ម.ច. ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅខេត្តកំពង់ចាម បណ្តាលឲ្យរងរបួសក្បាលផ្នែកខាងក្រោយ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចបាននាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវីធី៕

មតិយោបល់