ថ្វីបើខកខានចូលទីលានប្រកួតរយៈពេល៣ខែចុងក្រោយនេះមែន តែខ្សែប្រយុទ្ធបំបែកកំណត់ត្រាតម្លៃខ្លួន ២២២លានផោន កាលពីរដូវក្តៅមុន Neymar បានឈ្នះពាន French Best Player Of The Year របស់លីគកំពូលបារាំង League1 ប្រចាំរដូវកាលនេះ។
កីឡាករជាច្រើនដែលបានលេង ពេញមួយរដូវកាលដែលសុទ្ធសឹងល្អៗ ដូចជា Kylian Mbappe, Edinson Cavani, Radamel Falcao រួមនឹងកីឡាករល្អជាច្រើនទៀត បែរជាមិនឈ្នះពានកីឡាករល្អប្រចាំឆ្នាំរបស់ League1 ទៅវិញ បែរជាអ្នកឈ្នះ គឺជាកីឡាករដែលដេកផ្ទះរយៈពេល៣ខែទៅវិញ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol ពីប្រទេសបារាំងបានឲ្យដឹងថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar JR បានឈ្នះពាន French Best Player Of The Year ដែលជាពានកីឡាករល្អបំផុតប្រចាំឆ្នាំរបស់លីគកំពូលបារាំង។
នេះគឺជាលើកទី១ហើយ ដែល Neymar បានឈ្នះពានកីឡាករល្អប្រចាំរដូវកាល ចាប់តាំងពីផ្លាស់មកលេងនៅតំបន់អឺរ៉ុប អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រោយចាកចេញពីក្លិប Santos របស់ប្រេស៊ីល។ យ៉ាងណាវិញ នេះគឺជារឿងដ៍ចាប់អារម្មណ៍មួយ ព្រោះថា Neymar បានដេកផ្ទះរយៈពេល ៣ខែកន្លងមកហើយ ក្រោយពីរងរបួស ខណៈកីឡាករល្អៗជាច្រើនទៀត បែរជាមិនឈ្នះពាននេះឡើយ បើទោះបីជាលេងបានល្អពេញមួយរដូវកាលក៍ដោយ។
ចំពោះបញ្ហានេះដែរ Neymar ពិតជាធ្វើបានល្អ កាលពីមិនទាន់របួស ស្របពេលដែលប្រជាប្រិយភាព របស់កីឡាករប្រេស៊ីលរូបនេះ មានសន្ទុះខ្លាំងគួរឲ្យកត់សម្គាល់ក្នងប្រទេសបារាំង សមត្ថភាព គួបផ្សំនឹងប្រជាប្រិយភាពផងនោះ សាកសមបំផុត ដែល Neymar ឈ្នះពាន French Best Player Of The Year ប្រចាំរដូវកាលនេះ។
មតិយោបល់