ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍២ករណី នៅស្រុកថ្ពង រងរបួសធ្ងន់ស្រាល៣នាក់!

កំពង់ស្ពឺៈ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍២ករណីកើតឡើង៖
ករណីទី១៖ វេលាម៉ោង១២ នៅលើផ្លូវជាតិលេខ៤៤ គ.ម១០៧.១០៨ ភូមិ ឡ ឃុំ ប្រាំបីមុម ស្រុក ថ្ពង មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បើកបញ្រ្ចាសទិស រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2J-1909 អ្នកបើកបរមិនស្គាល់ឈ្មោះ( រត់គេចខ្លួន ) ចំណែក ម៉ូតូ wave ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះអន សុខា ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិ កំពង់ប្រាសាទ ឃុំ កំពង់ប្រាសាទ ស្រុក មុខកំពូល ខេត្ត កណ្តាល បណ្តាលឲ្យម្ចាស់ម៉ូតូរបួសធ្ងន់ បាក់ជើងស្តាំ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។

ករណីទី២៖ វេលាម៉ោង១រសៀល នៅលើផ្លូវជាតិលេខ៤៤ គ.ម១១៤.១១៥ ភូមិថ្នល់ ឃុំ មនោរម្យ ស្រុក ថ្ពង មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បើកស្របទិសគ្នា ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស៊េរី2014 ស្លាកលេខភ្នំពេញ1DE-3961 បើកបរដោយឈ្មោះ ហ៊ុយ កក្កដា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិ រលាំងថ្លើង ឃុំរុងរឿង ស្រុក ថ្ពង របួសស្រាល បានប៉ះជាមួយម៉ូតូ C125 ស៊េរី2017 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-6624 បើកដោយឈ្មោះ ឆេម ឈៀក ភេទប្រុស អាយុ៥៨ឆ្នាំ នៅភូមិ តាំងរលាំង ឃុំ មនោរម្យ ស្រុក ថ្ពង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ បាក់ជើងស្តាំ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។
កម្លាំងជំនាញបន្ដស្រាវជ្រាវនិងចាត់ការតាមនីតិវិធី៕

មតិយោបល់