កំពង់ឆ្នាំងៈ លោកមេប៉ុស្តិ៍មេលំ បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិ មេលំ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
លោកមេប៉ុស្តិ៍បានបន្តថា ម្ចាស់ផ្ទះមានឈ្មោះ ហែម គុន ភេទស្រី អាយុ៦៧ឆ្នាំ មេមាយក្រីក្រនៅក្នុងបន្ទុកគ្រួសារ៨នាក់។
ប្រភពដដែលបន្តថា មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះ ដោយសារទុស្សេខ្សែភ្លើង ក្នុងនោះខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង៕
មតិយោបល់