ព័ត៌មានជាតិ

ករណីរន្ទះបាញ់ក្នុងក្រុមហ៊ុនម៉ាងយ៉ាងខេ បណ្ដាលឲ្យឪពុកកូនរងរបួសធ្ងន់ និងម្ដាយស្លាប់

រតនគិរី: នៅថ្ងៃទី២៣ ខែឧសាភា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរសៀល នៅចំណុចការដ្ឋានទី១ ក្នុងក្រុមហ៊ុនម៉ាងយ៉ាងខេ មានករណីរន្ទះបាញ់មនុស្ស បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ២នាក់ និងស្លាប់ម្នាក់។

ជនរងគ្រោះមានដូចខាងក្រោម៖
១/ឈ្មោះ ផាត ភារម្យ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករជាប្ដីរបួស(ធ្ងន់)។
២/ឈ្មោះ ជឿ ស៊ីណាត ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករជាប្រពន្ធ(ស្លាប់)។
៣/ឈ្មោះ ផាត សុភី ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែរជាកូនរបួស(ស្រាល)។
អ្នកទាំង៣ខាងលើ មានទីលំនៅបច្ចុប្បន្ននៅក្នុងក្រុមហ៊ុនម៉ាងយ៉ាងខេ ស្ថិតនៅភូមិកាឡៃសាពូន ឃុំភ្នំកុក ស្រុកវើនសៃ។

បច្ចុប្បន្នជនរងគ្រោះទាំង ២នាក់ឪពុក និងកូន បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រីឯសាកសពម្ដាយ មានបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត(ខេត្តពោធិ៍សាត់)៕

មតិយោបល់