ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រ្តីមា្នក់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ នៅផ្លូវកែងផ្លូវចូលឡឥដ្ឋ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នាំយកមធ្យោបាយទាំង២គ្រឿងមករក្សាទុករង់ដោះស្រាយគ្នាតាមនិតិវិធីច្បាប់៕
មតិយោបល់