ព័ត៌មានជាតិ

សាំយ៉ុងពន្លះ​ម៉ូតូ ជ្រុលធ្លាក់ចូលប្រឡាយទឹកលិច ស្លាប់ម្នាក់យ៉ាងរន្ធត់​!

ព្រៃវែង: លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់Post News ថា នៅល្ងាចថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទី នៅលើផ្លូវលេខ៨ ភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ជិះម៉ូតូម៉ាក សង់ សេ១២៥ ស៊េរីឆ្នាំ២០១៤ ស្លាកលេខ ព្រៃវែង1I- 0141។ ចំណែករថយន្តម៉ាក សាំយ៉ុង ពណ៌បៃតងចាស់ ធ្លាក់ចូលប្រឡាយទឹក(មិនមានអ្នករងរបួសទេ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)៕

មតិយោបល់