ព័ត៌មានកីឡា

Morata រំពឹងអេស្ប៉ាញផ្តល់ឱកាសឲ្យ

ការសម្រេចចិត្តផ្លាស់ពី Real Madrid មកកាន់ក្រុមតោខៀវ Chelsea នេះដែរ បសនក្លាយជាការខកចិត្តមួយសម្រាប់ខ្សែប្រយុទ្ធ Alvaro Morata ទាំងអាជីពនៅក្លិប និងក្រុមជម្រើសជាតិ ខណ:រដូវកសលក្រផយនេះ Morata ត្រូវពឹងផ្អែកអនាគត់ជាមួយក្លិបថ្មីហើយ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា Alvaro Morata មិនចង់ខកខានក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី ក្នុងពេលដ៍ខ្លីខាងមុខនេះ​ឡើយ ដោយរំពឹងថា ក្រុមជម្រើសជាតិអេស្ប៉ាញ អាចផ្តល់កៅអីមួយដល់រូបគេ នៅពេលប្រកាសបញ្ជីឈ្មោះ។ Morata ហាក់អស់ប្រជាប្រិយភាព នៅពេលមកកាន់ Chelsea មិនត្រឹមតែអង្គុយកៅអីបម្រុងឡើយ សូម្បីជម្រើសជាតិវិញ ហាក់មិនចាប់អារម្មណ៍ កីឡាកររូបនេះឡើយ។ អ្វីដែលសំខាន់នោះ Morata បានប្រឹងប្រែងអស់ហើយ ដើម្បីឲ្យគ្រូជម្រើសជាតិ​កោះ​ហៅរូបគេត្រឡប់ទៅវិញ ស្របពេលមួយរយ:​ នៃការប្រកួតមិត្តភាព កន្លងមកនេះ Alvaro Morata មិនជាប់ជម្រើសជាតិអេស្ប៉ាញឡើយ។

យ៉ាងណាវិញ ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ នៅតែជឿជាក់ថា អេស្ប៉ាញមិនបោះ​បង់​រូបគេឡើយ ដរាបណាការកោះហៅកីឡាករទៅរុស្ស៊ីមិនទាន់មកដល់ Morata នៅ​មិនទាន់អស់សង្ឃឹមឡើយ។

មតិយោបល់