រតនគិរីៈ កាលពីវេលាម៉ោង១១ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាឡែង បានទទួលបណ្តឹងពីឈ្មោះ ជាំ ភេត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន រស់នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ (ត្រូវជាអ៊ំបង្កើតរបស់ជនរងគ្រោះ)មកប្ដឹងរាយការណ៍ថា៖
នៅថ្ងៃទីខែ(មិនចាំប្រហែលពីរខែមុន) ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ ស្ខូ សាន់ដាន់ ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ មានករណី រំលោភសេពសន្ថវៈ មកលើក្មួយស្រីរបស់គាត់។
កុមារីរងគ្រោះឈ្មោះ ស.ស.ដ ភេទស្រី អាយុ៩ឆ្នាំ ជនជាតិទំពួន។ ចំណែកជនសង្ស័យឈ្មោះ ស៊ីណាត ខាក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ(ត្រូវជាឪពុកចុងរបស់ជនរងគ្រោះ) អ្នកទាំង២ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់