ព័ត៌មានជាតិ

Updated៖ ស្រីៗប្រយ័ត្ន! កន្លែងផលិតគ្រឿងសំអាងក្លែងក្លាយ ក្នុងបូរីឡាយគង់ ត្រូវរដ្ឋបាលខណ្ឌដង្កោ…

ភ្នំពេញ: នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដង្កោ បានសហការជាមួយគណ:កម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងព្រះរាជអាជ្ញារងនៃអយ្យាការអមសាលាដំបូង រាជធានីភ្នំពេញ ធ្វើការចុះត្រួតពិនិត្យនៅទីតាំងផលិត គ្រឿងសំអាងក្លែងក្លាយ ស្ថិតផ្ទះលេខ៦B ផ្លូវបេតុងលេខ០៤ បូរីឡាយគង់ សង្កាត់ដង្កោ រាជធានីភ្នំពេញ។

សម្ភារ:វត្ថុតាងរួមមាន៖
1.ម៉ាស៊ីនផ្លុំចំនួន ០១គ្រឿង
2.ម៉ាស៊ីនបាញ់ឡេចូលក្លងចំនួន ០២គ្រឿង
3.ម៉ាស៊ីនអ៊ុតចំនួន ០១គ្រឿង
4.ម៉ាស៊ីនកូរធំ-តូច ចំនួន០២គ្រឿង
5.ឡេលាយរួចចំនួន ០៣ធុងធំ
6.មេឡេចំនួន ០៣ធុង
7.ម្សៅសម្រាប់លាយឡេចំនួន ០១កេស
8.ឡេសម្រេចក្លងតូចចំនួន ០៧កេស
9.សេរ៉ូមលាបមុខចំនួន ១៤កេស
10.ទឹកសេរ៉ូមមិនទាន់វេចខ្ចប់ចំនួន ០៥កេស
11.សំបកក្លងចំនួន ០២កេះ
12.ម្សៅខាតស្បែកចំនួន ១៤ប្រអប់៕

មតិយោបល់