ព្រះសីហនុៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នេះ កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ បានចុះត្រួតពិនិត្យនិងរឹតបណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសអ្នកបើកបរគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវ នឹងរថយន្តគ្មានផ្លាកលេខ ចាត់ជា៤គោលដៅ ៖
ព្រឹកចំនួន២គោលដៅ កម្លាំងសរុបចំនួន២៨នាក់ ៖
-គោលដៅទី១ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ណុប សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១២នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតវិមានឯករាជ្យ លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-គោលដៅទី២ ដឹកនាំដោយលោក វរៈសេនីយ៍ទោ មុំ សំអុល នាយផ្នែកអន្តរាគមន៍ កម្លាំងចំនួន១៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅP6 លើផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ល្ងាចចំនួន៣គោលដៅ កម្លាំងសរុបចំនួន៣៨នាក់ ៖
-គោលដៅទី១ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី ណុប សារឿន នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៥នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅជិតវិមានឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-គោលដៅទី២ ដឹកនាំដោយលោកវរៈសេនីយ៍ទោ កេត សុភ័ក្រ្ត នាយរងការិយាល័យចរាចរណ៍ កម្លាំងចំនួន១៧នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅកែងគុជអាសុី លើផ្លូវ២ធ្នូរ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-គោលដៅទី៣ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី យឿង សុខា នាយផ្នែកឃោសនាអប់រំ កម្លាំងចំនួន៦នាក់ បានចុះអនុវត្តច្បាប់ នៅគោលដៅស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
លទ្ធផលសរុបបានចំនួន១៨២គ្រឿង , ល្មើសច្បាប់ចរាចរណ៍ពិន័យចំនួន១៨០ករណី , រថយន្ត២គ្រឿងមិនទាន់ពិន័យ មានដូចខាងក្រោម ៖
១.អ្នកបើកបរម៉ូតូមិនពាក់មួកបានចំនួន១៥៦គ្រឿង ពិន័យទាំងអស់ ។
២.អ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន១៧គ្រឿង ពិន័យទាំងអស់ ។
៣.អ្នកបើកបរម៉ូតូគ្មានប័ណ្ណបើកបរចំនួន៤គ្រឿង ពិន័យទាំងអស់ ។
៤.រថយន្តមិនពាក់ខ្សែរក្រវ៉ាត់បានចំនួន៣គ្រឿង ពិន័យទាំងអស់ ។
៥.ជនជាតិចិនបើកបរដោយគ្មានប័ណ្ណបើកបរ នឹង មានប័ណ្ណបើកបរអន្តរជាតិមិនត្រឹមត្រូវចំនួន២គ្រឿង មិនទាន់ពិន័យ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕
មតិយោបល់