ព័ត៌មានជាតិ

ចាប់តាកូម៉ាមួយគ្រឿងលួចដឹកឈើប្រណីត៣៥កំណាត់

កំពង់ឆ្នាំង: កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ មន្ដ្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងមន្ដ្រីសង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៍ បានចុះបង្ក្រាបរថយន្ដ០១គ្រឿង ម៉ាកTOYOTA (TACOMA) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-2880 បានលួចដឹកឈើអារជ្រុង(ធ្នង់)ចំនួន៣៥កំណាត់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍។ ចំណែកអ្នកបើករថយន្តមិនស្គាល់មុខបានគេចខ្លួនបាត់។

បច្ចុប្បន្នរថយន្ត និងកំណាត់ឈើខាងលើបានយកមករក្សាទុកនៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងកំពុងរៀបចំសំណុំបែបបទចាត់ការតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕

មតិយោបល់