ព័ត៌មានជាតិ

ហេងហ្មង! រថយន្តដឹកទឹក បើកកិនម៉ូតូចំពីលើ ខណៈម្ចាស់ម៉ូតូគេចផុតពីគ្រោះថ្នាក់

ភ្នំពេញ: នារីម្នាក់ជិះម៉ូតូចេញពីចាក់សាំង ក៏ត្រូវរថយន្តដឹកទឹកមួយគ្រឿងបុកកិនចំពីលើ ខណ:កំពុងឈប់នៅស្តុប ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវវ៉េងស្រេងកែង និងផ្លូវ៣០ម៉ែត្រភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់ សុំមិនបញ្ចេញអត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាក Xoomer X ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1-GA6053 ចេញពីចាក់សាំងនៅក្បែរចំណុចកើតហេតុ គោលបំណងបម្រុងនិងឆ្ពោះទៅផ្លូវ៣០ម៉ែត្រ ដោយ បានឈប់នៅស្តុបស្របពេលនោះ ក៏មានរថយន្តដឹកទឹកមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ AT 17_3_0509 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច បានបត់ស្តាំសង្សយ័ជាន់ហ្រ្វាំងមិនស៊ី ទើបរថយន្តខាងលើ បានជ្រុលទៅបុកអ្នកជិះម៉ូតូពេញទំហឹង បណ្ដាលឲ្យកិនម៉ូតូចំពីលើពាក់កណ្តាលកង់ក្រោយ តែសំណាងល្អម្ចាស់ម៉ូតូលោត ចុះពីលើម៉ូតូទាន់ ទើបមិនបង្កឲ្យមានគ្រោះថ្នាក។

ក្រោយកើតហេតុអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅលើម៉ូតូចោល ដោយភ្លាមៗផងដែរ នគរបាលប៉ុស្តិស្ទឹងមានជ័យ៣ ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយករថយន្ត រួមទាំងម៉ូតូអែបខាងលើ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។

ដោយមានភាគីខាងរថយន្តបង្ក បានចូលខ្លួនមកដោះស្រាយសងថ្លៃខូចខាត ដល់ម្ចាស់ម៉ូតូ ក៏បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់