(ប៉េកាំង)៖ កូរ៉េខាងជើង បានធ្វើតេស្ដបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ កាលពីថ្ងៃអង្គារម្សិលមិញ ក្រោមការត្រួតពិនិត្យ ដោយផ្ទាល់ពីសំណាក់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃពុធ ទី១២ ខែមករានេះ មីស៊ីលល្បឿនលឿនជាងសំឡេងខាងលើ បានធ្លាក់ចំគោលដៅដែលកំណត់នៅលើផ្ទៃសមុទ្រ
នៅចម្ងាយ ១០០០គីឡូម៉ែត្រ យ៉ាងល្អឥតខ្ចោះ។
នេះគឺជាការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងជាលើកទី២ ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង ដោយកាលពីសប្ដាហ៍មុន កូរ៉េខាងជើងក៏បានអះអាងពី ការបាញ់សាកល្បងមីស៊ីលប្រភេទនេះដែរ បន្ទាប់ពីលោក គីម ជុងអ៊ុន អំពាវនាវឱ្យយោធានៃប្រទេសរបស់លោកពង្រឹងសមត្ថភាពយោធាឱ្យកាន់តែខ្លាំង៕
ប្រភព៖ CGTN
មតិយោបល់