ឧត្ដរមានជ័យៈ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូ ទៅចង្អុលបង្ហាញវត្ថុតាងបទល្មើស ដែលខ្លួនយកទៅលាក់ទុក។
ជនសង្ស័យឈ្មោះ មឿន នឿន អាយុ ៣០ឆ្នាំ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ០៣២ ពីបទលួចមានស្ថានទម្ងន់ទោសប្លន់ម៉ូតូ។
វត្ថុតាងកាំបិតខ្វែវ ពេលធ្វើសកម្មភាពប្លន់ ជនសង្ស័យ បានយកលាក់ទុក នៅចំណុចភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង និងសម្ភារៈម៉ូតូ ដោះទុកចោលរួមមានកន្ត្រក់ ម៉ារ៉ាវេន កាងមុខក្រោយ នៅចំណុចភូមិអូរតាម៉េង ឃុំស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ជនសង្ស័យ ត្រូវបានបញ្ជូន ទៅកាន់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបញ្ជូនបន្តទៅតុលាការ៕
មតិយោបល់