កណ្តាលៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើចៅស្រី២នាក់បានសម្រេច។
ករណីនេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះទាំង២នាក់ ទី១ឈ្មោះ ណ.ត.ល.ហ ភេទស្រី អាយុ១០ឆ្នាំ មុខរបរសិស្ស និងទី២ឈ្មោះ ណ.ត.ល ភេទស្រី អាយុ៦ឆ្នាំ មុខរបរសិស្ស។ ចំណែកជនសង្ស័យឈ្មោះ ឌឹម សុខឿន ហៅគ្រូអឿន ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាជីតា។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព ចាប់រំលាភមកលើជនរងគ្រោះ ត្រូវជាចៅមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់