ព័ត៌មានជាតិ

ក្មេងស្ទាវជិះដេញកាប់គ្នា ជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវ ហើយរកដេញកាប់ម្ចាស់រថយន្តទៀត!

ភ្នំពេញៈ យុវជន២នាក់ រងរបួសធ្ងន់​ ត្រូវបានរថយន្តគិលានសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ និងយុវជនម្នាក់ទៀតរងរបួសបែកមុខបែកមាត់ ត្រូវសមត្ថកិច្ចវាយខ្នោះ ដោយសារតែជិះម៉ូតូដេញកាប់ក្រុមយុវជនផ្សេងទៀត ក្នុងល្បឿនលឿនពេក ជ្រុលទៅបុករថយន្ត Lexus កំពុងបត់ឆ្លងផ្លូវពេញទំហឹង ។

ហេតុការណ៍ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះ​កើតមានឡើង​នៅវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃព្រហស្បតិ៍​ ទី១៧ ខែឧសភា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខការិយាល័យលក់ផ្ទះល្វែងរបស់ ឧកញ៉ា​ បណ្ឌិតជា រតនា តាមបណ្តោយផ្លូវជាតិលេខ២ ដែលស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យភ្នាក់ងារ​សារព័ត៌មាន Post News បានដឹងឲ្យដឹងថា​នៅមុនពេលកើតហេតុគេបានឃើញ ក្រុមយុវជនជិះម៉ូតូជាច្រើនគ្រឿង នៅតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ដេញកាប់ក្រុមយុវជនជាច្រើនម៉ូតូផ្សេងទៀត លុះពេលមកដល់ចំណុចកើតហេតុ ក៏ឃើញភាគីម៉ូតូនិចនោះដេញកាប់ហើយភាគីម៉ូតូឌ្រីម ភ័យពេកក៏បានជ្រុលចង្កូតទៅបុកគូទរថយន្តឡិចស៊ីសRX-300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9345 ពេញទំហឹងបណ្តាលឲ្យយុវជន២នាក់ជាជនរងគ្រោះជិះម៉ូតូឌ្រីមនោះរងរបួសធ្ងន់បាក់ជើងឆ្វេងទាំង២នាក់ និងម្នាក់ទៀតបែកក្បាលផងដែរ។ ម៉ូតូជនរងគ្រោះដែរខាងភាគីម៉ូតូនិចដេញកាប់នោះមានម៉ាកឌ្រីមសង់០១៧ ពាក់ស្លាកលេខ ភ្នំពេញ​ 1GH-5632 ហើយខាងភាគីម៉ូតូនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-3770 ជិះគ្នា២នាក់ដែរជាជនបង្កជិះកាន់ដាវដេញកាប់ភាគីខាងម៉ូតូឌ្រីមសង់បានបុកពីក្រោយរថយន្តបន្តបណ្តាលឲ្យបែកមុខបែកមាត់ បានងើបរត់ទៅរើសដាវដែលជ្រុះនោះ រួចបម្រុងកាប់ទៅលើម្ចាស់រថយន្តដែលចុះមករកឃាត់សួរនាំ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ​ឃើញស្រែកទាន់ទើបយុវជនដែលកាន់ដាវនោះបានដើរយកដាវទៅទុកចោលនៅ​គុម្ពស្មៅ ហើយមកកន្លែងកើតហេតុវិញ តែត្រូវប្រជាពលរដ្ឋរកឃើញត្រូវសមត្ថកិច្ចវាយខ្នោះយកទៅប៉ុស្តិ៍នគរបាល ។

សូមបញ្ជាក់ថាករណីខាងលើនេះបណ្ដាលឲ្យខូចខាត រថយន្តមួយគ្រឿង ម៉ាក Lexus ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ និងម៉ូតូ ២គ្រឿងទៀត មានម៉ូតូ និច និងម៉ូតូ១គ្រឿងទៀត ម៉ាក ឌ្រីមសង់ ។

ចុងក្រោយរថយន្តរួមជាមួយម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកវាស់វែងនឹងស្ទួចយកទៅរក្សាទុក​ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

https://www.youtube.com/watch?v=_AJ8NLUGs0E

មតិយោបល់