ព័ត៌មានជាតិ

រថយន្ត១គ្រឿង ពេលបើកទ្បើងភ្នំចំបាប់ ស្រាប់តែរអិលថយក្រោយ ចាក់មនុស្សចោល បណ្ដាលឲ្យរបួស ១២នាក់

តាកែវ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាណ៍ បង្កទ្បើងដោយរថយន្ត១គ្រឿង ពេលបើកទ្បើងភ្នំ ស្រាប់តែរអិលថយក្រោយ ចាក់មនុស្សចោល របួស ១២នាក់ (ស្រី ៦នាក់ ) ក្នុងចំណោមជាង៣០នាក់។

រថយន្តខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ កណ្ដាល 3A-0173 អ្នកបើកបរឈ្មោះ សុន កុសល ភេទប្រុស អាយុ ២៥ឆ្នាំ មាន​ទីលំនៅភូមិនន ឃុំត្នោក ស្រុកបាទី ខេត្តតាកែវ បានដឹកអ្នកដំណើរទៅបុណ្យលើភ្នំចំបាប់ ស្ថិតនៅឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ។

កើតហេតុវេលាម៉ោង ៩ និង០០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់