Post News Media ព័ត៌មានកីឡា Messi៖ Real M...

Messi៖ Real Madrid មានកីឡាករសុទ្ធសឹងល្អបំផុតក្នុងពិភពលោក

ថ្វីដ្បិត Lionel Messi និងក្រុមអធិរាជស Real Madrid ប្រៀបដូចទឹកនឹងភ្លើងក្តី ក៍ប៉ុន្តែកីឡាករឆ្នើមអាហ្សង់ទីនរូបនេះ បានសរសើរមិនដាច់ពីមាត់ ពីសមត្ថភាព របស់កីឡាករក្នុងក្រុម Real Madrid នាពេលបច្ចុប្បន្ននេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Lionel Messi តារាឆ្នើមរបស់ក្រុម FC Barcelona កោតសរសើរចំពោះកីឡាកររបស់​ក្រុម Real Madrid ។ ក្នុងនោះដែរ Messi បានប្រាប់អ្នកសារពត៌មានកន្លងមក​ថា Real Madrid ពោរពេញទៅដោយកីឡាករល្អៗ មានបទពិសោធន៍ និងសត្ថភាពល្អៗខ្លាំងណាស់។ នាពេលបច្ចុប្បន្ននេះ កម្រនឹងមានក្រុមណាមួយ ដែលមានកីឡាករល្អ បែបនេះណាាស់ កម្រិតលេងរបស់ពួកគេបានធ្វើឲ្យក្រុមដែល​លេងជាមួយពួកគេ ពិបាកបំផុតក្នុងករយកឈ្នះ។ Messi បានឲ្យដឹងទៀតថា ឆ្នាំនេះ Real Madrid ច្បាស់ជាឈ្នះពាន Champion League ជាក់ជាមិនខាន ព្រោះថាកម្រិតកីឡាកររវាង Liverpool និង Real Madrid ខុសគ្នាឆ្ងាយណាស់។

គ្រប់គ្នា ផ្តល់ជំនឿចិត្តលើ Liverpool ដែលនឹងអាចយកឈ្នះ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ ក៍ប៉ុន្តែ នៅពេលប្រកួត អ្នកទាំងអស់គ្នានឹងដឹងថា កីឡាកររបស់ Real Madrid បែបណានោះ ជាពិសេស​គឺការវាយបក ខណ:កីឡាកររបស់ Real Madrid នឹងធ្វើឲ្យ Liverpool ភ្ញាក់ផ្អើលជាក់ជាមិនខាន។