ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅស្រុកកៀនស្វាយ

កណ្តាលៈ នៅថ្ងៃអង្គារ៍ ០៤រោចខែជេស្ន ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់ ត្រង់ចំណុច
នៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៤២-៤៣ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើមាន រថយន្តម៉ាក DAEWOO ពណ៌ក្រហមប្រភេទសណ្តោង ពាក់ផ្លាកលេខ ព្រះសីហនុ 3A-4931 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-4928 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង លុះពេលមកដល់ចំណុចកើហេតុ បានបុកជាមួយម៉ូតូម៉ាក HONDA DRAM 125 ពណ៍ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ព្រៃវែង 1E-4546 បើកបរដោយឈ្មោះ ពៅ សុវ៉ាត់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ (មុខរបរបើកបរេថយន្ត) មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសផ្ទុយគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅនិងកន្លែង។

ជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ បានយកមករក្សាទុក នៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តតាមនីតិវីធី។

ការសន្និដ្ឋានបឋម៖ សមត្ថកិច្ចថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្ត ធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្នបើរំលោភទៅលើ ចំណែកផ្លូវនៃយានយន្តដែលបើកមកពីទិសដៅផ្ទុយ៕

មតិយោបល់