ព័ត៌មានជាតិ

គំនុំតាំងពី១ឆ្នាំមុន ស្រាប់តែមានទំនាស់ថ្មី ផ្ទុះគំនុំចាស់ទាញកាំបិតចាក់ស្លាប់ម្នាក់

ព្រះសីហនុ: នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចផែរដីខ្សាច់ ក្រុមទី១៧ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ មានករណីហិង្សា បណ្តាលឲ្យស្លាប់ម្នាក់។

ករណីនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ ឆាយ រ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរជួសជុលមង បច្ចុប្បន្នរស់នៅក្រុមទី២៦ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ បានប្រើប្រាស់កូនកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះ ធា (គ្មានអត្តសញ្ញាច្បាស់លាស់) ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរអ្នកបើកទូកនេសាទ បច្ចុប្បន្នស្នាក់នៅតាមទូក ត្រូវចំដើមទ្រូងខាងស្តាំ១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។

មូលហេតុ បណ្តាលមកពីជនសង្ស័យមានគំនំុជាមួយជនរងគ្រោះកាលពី១ឆ្នាំមុន ក្នុងរឿងស៊ីឈ្នូលធ្វើរបងដីឡូត៍ឲ្យគេ ។ លុះដល់ថ្ងៃកើតហេតុខាងលើជនសង្ស័យនិងជនរងគ្រោះផឹកស៊ីទាស់ពាក្យសម្ដីគ្នា ពេលនោះជនរងគ្រោះបានដាល់ទៅលើជនសង្ស័យចំមុខ២ដៃ បណ្តាលឲ្យជនសង្ស័យខឹងបានយកកូនកាំបិតហាន់មឹកក្លែមចាក់តែម្តង។ ដោយដកហូតបានវត្ថុតាង កូនកាំបិតចុងស្រួច ដងឈើ១ (អាវុធធ្វើសកម្មភាព) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួន និងចាប់យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់