ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកកណ្តាលស្ទឹងឃាត់ខ្លួនយុវជនម្នាក់ រួមនិងថ្នាំញៀន៦កញ្ចប់តូច

កណ្ដាល: យុវជនម្នាក់ រួមនឹងថ្នាំញៀនចំនួន០៦កញ្ចប់តូច ត្រូវបានសមត្ថកិច្ចស្រុកកណ្តាលស្ទឹងធ្វើការឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង១និង០៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានដឹងថា យុវជនសង្ស័យឈ្មោះ លន់ សុខគា អាយុ២២ឆ្នាំ មុខរបរពុំពិតប្រាកដ រស់នៅភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌ស(ម៉ាទឹកកក) ចំនួន០៦កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យត្រូវបានមកអធិការដ្ឋានគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់