ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់តាមដីកា ពាក់ព័ន្ធករណីលួច!..

កំពង់ស្ពឺៈ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌ បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ នឹងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចុះអនុវត្តន៏តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺលេខ២០០៥ដ.ប.ច/០១៨ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ពីបទលួចសម្ភារៈរបស់ជនជាតិចិន ក្នុងនោះកម្លាំងបានដកហូតសម្ភារៈវត្ថុតាង នឹងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖
ទី១-ឈ្មោះ ហុង ស្រីសម្បត្តិ ភេទប្រុស អាយុ៥៤ឆ្នាំ ជាអ្នកគ្រប់គ្រង់ក្រុមហ៊ុន T.P.L.S មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២-ឈ្មោះ ញឹម សារ៉ាន់ ភេទស្រី អាយុ៥០ឆ្នាំ មុខរបលក់ដូរ មានទីលំនៅភូមិប៉ប្រក់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រួមទាំងវត្ថុតាងសម្ភារៈមាន៖ រថយន្ត១គ្រឿង ម៉ាកLEXUS RX300 ស្លាកលេខ2N.4096 ពណ៌ខ្មៅ,កាបូប១ ម៉ាក(ឈីណែល),កូនសោ១,កាតដកប្រាក់១សន្លឹក,កាតមានរូបថតសម្គាល់ការងារ១សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងសម្ភារៈទាំងអស់បានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕

មតិយោបល់