កាលពី១០ឆ្នាំមុន ពុំមានស្មាតហ្វូន Touch sreen ,ពុំមានស្មាតហ្វូនប្រើប្រាស់អ៊ីនធើណែតលឿន, ពុំមានប្រព័ន្ធដំណើរការ Android, iOS គឺមានតែ Symbian,BlackBerry, Windows Mobile និង Palm ប៉ុន្តែស្មាតហ្វូនកាលពីជំនាន់នោះពិតជាអស្ចារ្យខ្លាំងណាស់ បើធៀបនឹងស្មាតហ្វូននាពេលបច្ចុប្បន្ន។
នៅថ្ងៃនេះ គេហទំព័រ ដំណឹង សូមលើកយកស្មាតហ្វូនចំនួន ១០ ដែលអស្ចារ្យបំផុតកាលពី ១០ឆ្នាំមុន៖
ជាស្មាតហ្វូនដែលអស្ចារ្យបំផុតរបស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃកាណាដា BlackBerry នាឆ្នាំ ២០០៥ ដែលមានលក្ខណៈពិសេសជាមួយនឹងប៊ូតុងចុច SureType QWERTY។ ស្មាតហ្វូនមួយនេះ ត្រូវបានពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់ធម្មតា ជាងអ្នកជំនួញ។
កាលពីមួយទសវត្សរ៍មុន ក្រុមហ៊ុន HP បានបង្ហាញស្មាតហ្វូនជាច្រើន ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Windows Mobile ជាពិសេសគឺ HP iPAQ hw6500 ដែលទទួលបានការពេញនិយមបំផុត បើទោះបីជាគ្មានកាមេរ៉ាសម្រាប់ថតរូបក្ដី ប៉ុន្តែកម្មវិធីមួយចំនួនដែលភ្ជាប់មកជាមួយ បានធ្វើឲ្យ HP iPAQ hw6500 ក្លាយជាស្មាតហ្វូនដែលអស្ចារ្យ នាឆ្នាំ ២០០៥។
HTC Universal ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលប្រើប្រាស់ប្រព័ន្ធដំណើរកា Windows Mobile 5.0 ហើយក៏ជា Pocket PC ដំបូងគេដែលប្រើ 3G។ នៅពេល HTC Universal បង្ហាញវត្តមាននៅលើទីផ្សារ គឺពិតជាបានធ្វើឲ្យអ្នកប្រើរំជួលចិត្តចង់បានមកប្រើ ព្រោះវាមានកាមេរ៉ាទំហំ ១,៣មេហ្គាភិចសេល អេក្រង់ទំហំ ៣,៦អ៊ីង មានប៊ូតុងចុច QWERTY និងមានអង្គប្រតិបត្តិ 520 MHz Intel processor ដែលផ្ដល់ល្បឿនលឿន។
HTC Wizard មានឈ្មោះ HTC Prodigy ឬ HTC P4300 ជាស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការ Windows Mobile 5.0 បន្ទាប់ពីHTC Universal។ បើទោះបីជាវាមិនសូវមានលក្ខណៈពិសេសច្រើនដូច HTC Universal ប៉ុន្តែវាត្រូវបានអ្នកប្រើប្រាស់ធម្មតាចាប់អារម្មណ៍ និងមានបំណងចង់បាន។
ស្មាតហ្វូនមួយនេះត្រូវបានផលិតឡើងយកលំនាំតាម Motorola E680 ដែលចេញលក់នៅឆ្នាំ ២០០៤ ប៉ុន្តែ Motorola E680i វាអស្ចារ្យជាង Motorola E680 ព្រោះថាក្រុមហ៊ុនបានបន្ថែមលក្ខណៈពិសេសជាច្រើន។ Motorola E680i ជាស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការ Linux ដែលបានបំពាក់ឧបករណ៍បំពងសំឡេង 3D stereo និងមានប៊ិច។
Nokia 6680 ជាស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ដំបូងគេបង្អស់ បំពាក់កាមេរ៉ាមុខ (VGA) និងមានភ្លើង LED Flash សម្រាប់កាមេរ៉ាក្រោយ ១,៣ មេហ្គាភិចសែល ជាមួយនឹងប្រព័ន្ធដំណើរការ Symbian 8.0 (S60) ព្រមទាំងមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 10MB។
ឆ្នាំ ២០១៥ ជាឆ្នាំ ដែលក្រុមហ៊ុន Nokia ប្រកាសបង្ហាញទូរស័ព្ទត្រកូល N ប៉ុន្តែមិនច្រើនជាង ៦ម៉ូដែលប៉ុណ្ណោះទេ។ Nokia N90 ជាស្មាតហ្វូនមួយក្នុងចំណោមត្រកូល N ទាំងអស់របស់ Nokia ដែលពេញនិយមជាងគេ ទាំងការរចនា និងសមត្ថភាពពិតជាទាក់ទាញអ្នកអារម្មណ៍អ្នកប្រើប្រាស់។ Nokia N90 ប្រើប្រាស់ប្រព័ន្ធដំណើរកា Symbian 8.1 (S60) មានកាមេរ៉ាទំហំ ២មេហ្គាភិចសែល ប្រភេទ Carl Zeiss។
បើនិយាយពីទូរស័ព្ទដៃរបស់ក្រុមហ៊ុន Nokia ត្រកូល N វិញនោះគេមិនភ្លេចឡើយនូវ Nokia N70 ដែលជាស្មាតហ្វូនមួយពេញនិយមសម្រាប់យុវវ័យ និងអ្នកដែលចូលចិត្តលេងម៉ូដទូរស័ព្ទ។ កាលពីឆ្នាំ ២០១៥ ស្មាតហ្វូន Nokia N70 បានចេញនិយមដោយសារតែអ្នកប្រើប្រាស់ភាគច្រើនទិញយកមកថតរូប ចាក់តន្ត្រី មើលវីដេអូ។
មិនទាន់ឈានដល់ដំណាក់កាល Touch screen ក្ដី ប៉ុន្តែស្មាតហ្វូន Samsung SGH-D720 ត្រូវបានពេញនិយមសម្រាប់អ្នកប្រើប្រាស់ដែលនិយមផលិតផល Samsung។ Samsung SGH-D720 មានរាងតូចស្ដើង បំបាក់កាមេរ៉ាទំហំ ១,៣មេហ្គាភិចសែល និងមានភ្លើង LED Flash។
Samsung SGH-i750
Samsung SGH-i750 ជាស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានគេពេញនិយមសម្រាប់អ្នកចូលចិត្តទូរស័ព្ទប្រភេទរុញ មិនប្រើ Symbian តែប្រើ Windows Mobile 2003។
យ៉ាងមិញដែរ សម្រាប់ស្មាតហ្វូនទាំង ១០ ដែលគេហទំព័របានជ្រើសរើសយកមកបង្ហាញនិងផ្ដល់តម្លៃជា ស្មាតហ្វូនអស្ចារ្យសម្រាប់កាលពី ១០ឆ្នាំមុន? បើសិនជាមានចំណុចខ្វះខាត ឬមួយយ៉ាងណា សូមបញ្ចេញមតិនៅខាងក្រោម សូមអរគុណ!
មតិយោបល់