ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់របស់តុលាការ ពីបទ ចាត់ចែងឲ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

តាកែវ: បុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់របស់តុលាការ ពីបទ ចាត់ចែងឲ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។

ក្នុងដីកានោះបានបញ្ជាក់ថា ដោយឃើញថា ឈ្មោះ អ៊ែល ម៉ាត់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការពីមុនគ្មាន ត្រូវបានតុលាការប្រកាសសាលក្រមដាក់ពន្ធនាគារ កំណត់២ឆ្នាំ ទៅ៦ខែ គិតពីថ្ងៃចាប់ខ្លួន យកមកអនុវត្ត ពីបទ ចាត់ចែងឲ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩២ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕

មតិយោបល់