ព័ត៌មានជាតិ

កុំតែបានឆ្កែព្រូសទេ កុំអីមិនដឹងអស់អ្វីខ្លះទេ

ភ្នំពេញៈ ជនរងគ្រោះម្នាក់ កំពុងសម្រានលង់លក់ ឮសំទ្បេងឆ្កែព្រូសខ្លាំងពេក ក៏ភ្ញាក់បើកទ្វារចេញក្រៅ ស្រាប់តែប្រទះឃើញជនសង្ស័យក្រាបលើដំបូលផ្ទះ ក៏ស្រែកផ្អើលសមត្ថកិច្ចល្បាតក្បែរនោះ ធ្វើការឃាត់ខ្លួន។

ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិនេះ បានកើតទ្បើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុចផ្ទះជួលលេខ០៣៥ផ្លូវ៦០ ក្រុម៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ​រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គួច សិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ ខណ្ឧឬស្សីកែវ មានសារធាតុញៀន ក្នុងខ្លួន។

ជនរងគ្រោះឈ្មោះ វណ្ណ យុន្នី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរម៉ូតូឌុប ស្នាក់នៅ ផ្ទះជួលកើតហេតុខាងលើ ។

សមត្ថកិច្ចឲ្យដឹងថា នៅមនពេលកើតហេតុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ជនរងគ្រោះ កំពុងតែដេកនៅក្នុងផ្ទះយ៉ាងស្កប់ស្កល់ ស្រាប់តែឮសូរសំទ្បេងឆ្កែព្រូស ក៏បើកទា្វរផ្ទះមកឃើញជនសង្ស័យម្នាក់ កំពុងពួនក្រាបនៅលើដំបូងផ្ទះ ជនរងគ្រោះក៏ស្រែកថាចោរៗ ផ្អើលដល់អ្នកជិតខាង ដោយនៅពេលនោះ កម្លាំងសមត្ថកិច្ច កំពុងល្បាតក្នុងមូលដា្ឋនឃើញក៏ជួយធើ្វអន្តរាគមន៍ នាំជនសង្ស័យមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕

មតិយោបល់