ព្រៃវែងៈ កាលពីវេលាម៉ោង ៥ និង៣៣នាទីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ មានករណីបុរសវ័យចំណាស់ម្នាក់ ត្រូវឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ នៅភូមិរកាធំ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុង អូន ភេទប្រុស អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ បានតខ្សែភ្លើងចេញពីព្រីកុងតាក់លើផ្ទះ រួចអូសខ្សែទៅដាក់ម៉ូទ័រនៅមាត់ទន្លេ ដោយសារឆ្លងចរន្តទឹក ទើបបណ្ដាលឲ្យជនរងគ្រោះ ត្រូវឆក់ខ្សែភ្លើងស្លាប់នៅនឹងកន្លែងតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យទៅលើសាក ឃើញថាពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់