ព័ត៌មានជាតិ

មេក្លោងគ្រឿងញៀន ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ រួមនឹងថ្នាំញៀនជាច្រើន…

ភ្នំពេញ: កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បានប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និង រឹបអូសបានគ្រឿងញៀនជិត៤គីឡូក្រាម នៅរាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ បានធ្វើទ្បើងនៅវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចផ្សារតាប៉ាង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផល៖

– នៅវេលាម៉ោង ២៣ និង១០នាទីយប់ ឃាត់ខ្លួនបានជនល្មើសម្នាក់ ឈ្មោះ តេង ស៊ីថេន ភេទប្រុស អាយុ ៣៨ ឆ្នាំ និងដកហូតវត្ថុតាងបានសារធាតុញៀនប្រភេទម៉េតំហ្វេតាមីនice ទម្ងន់ ៩៩,៨០ ក្រាម ។

– នៅវេលាម៉ោង ២ និង ៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នាចំណុច នៅចំណុច ផ្ទះជួលជាន់ទី២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
បន្តឃាត់ខ្លួនជនល្មើសម្នាក់ទៀតឈ្មោះ រ៉ុង ឌីណា ភេទស្រី អាយុ ២៩ ឆ្នាំ និងចាប់យកវត្ថុតាងបាន៖ សារធាតុ អិចស្តាស៊ី MDMA ទម្ងន់ ៧៨០,៩ ក្រាម សារធាតុម៉េតំហ្វេតាមីន ICE ទម្ងន់ ២៣៣៤,៩៨ ក្រាម និងសារធាតុ កេតាមីន K ទម្ងន់ ៣៩៣,៧២ ក្រាម ។

– នៅវេលាម៉ោង ១៥ និង ៣០ នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នាចំណុចផ្លូវឌឿងហែម ផ្ទះ១៥៨C ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
បន្តឃាត់ខ្លួនជនល្មើសម្នាក់ទៀតឈ្មោះ សុខ រីខាន ភេទប្រុស អាយុ ២៤ ឆ្នាំ និងចាប់យកវត្ថុតាង៖ សារធាតុម៉េតំហ្វេតាមីន ICE ទម្ងន់ ១៣,៣៦ ក្រាម។

សរុបទាំង ៣លើក ៖ ឃាត់ជនល្មើសបាន៣នាក់ (ស្រីម្នាក់) និងចាប់យកវត្ថុតាងគ្រឿងញៀនសរុបទាំង ៣ប្រភេទ ទម្ងន់ ៣៦២២,៧៦ ក្រាម ៕

មតិយោបល់