ព័ត៌មានជាតិ

ប៉េអឹមក្រុង ត្រូវចោរលួចម៉ូតូ តែសំណាងប្រជាពលរដ្ឋចាប់បាន វាយទ្បើងទ្រោមខ្លួន មុនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យលួចម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋចាប់វាយទ្បើងទ្រ ប្រគល់ឲ្យប៉ូលិសប៉ុស្តិស្ទឹងមានជ័យ៣ ដែលកើតហេតុ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីសូនីផ្លូវបេតុ ផ្ទះលេខ១២៤ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជយ័ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ ប៉ែន នូវិណា អាយុ៣០ឆ្នាំ មុខរបរមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានចាក់សោម៉ូតូរបស់គាត់ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FM-3867 នៅមុខផ្ទះ ខណៈនោះក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បានមកធ្វើសកម្មភាពលួចកាច់កម៉ូតូគាត់ បានដោយសុវត្ថភាព ចំណែកបក្ខពួកម្នាក់ទៀត រួមនិងម៉ូតូFino កញ្ចាស់ដែលជាមធ្យោបាយជិះដើរលួច ត្រូវម្ចាស់ម៉ូតូដេញចាប់ និងឃាត់ខ្លួនបាន រួចក៏ប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។

ជនសង្ស័យឈ្មោះ សន ចាន់ឡុក អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចសាកសួរ នៅប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង រួចបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់