ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនកម្មករសំណង់ ០២នាក់ និងថ្នាំញៀនមួយកញ្ចប់

ភ្នំពេញ: យុវជនពីរនាក់ដែលជាកម្មករសំណង់ ត្រូវបានសមត្ថកិច្ចខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន រួមជាមួយនឹងថ្នាំញៀន មួយកញ្ចប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់ប៉ប៉្រក ខណ្ឌពោធិសែនជ័យ។ យុវជនដែលឃាត់ខ្លួននោះ ទីមួយឈ្មោះ ទូច ធារក្ស អាយុ ២៤ឆ្នាំ មុខរបរ កម្មករសំណង់, ទី២ឈ្មោះ ថាន់ វណ្ណរិទ្ធ អាយុ ២៤ឆ្នាំ ជាកម្មករសំណង់។

សមត្ថកិច្ចបានដកហូត ថ្នាំពណ៌ស ចំនួន ០១កញ្ចប់ និងម៉ូតូមួយគ្រឿងម៉ាក គុប ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ ៧៨៨៥។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

មតិយោបល់