ភ្នំពេញៈ អគ្គិសនីកម្ពុជា បានប្រកាសឲ្យដឹងថា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្នតំបន់មួយចំនួននៅរាជធានីភ្នំពេញ ខេត្ត កណ្តាល និងកំពង់ស្ពឺ ដើម្បីអនុវត្តការជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការពង្រីកផ្លូវ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចេញនៅថ្ងៃទី២១ ខែមិថុនានេះ បានឲ្យដឹងថា តំបន់ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ននោះរួមមាន នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក, នៅសង្កាត់វឌ្ឍនៈ ក្រុង តាខ្មៅ ខេត្តកណ្តាល និងតំបន់មួយចំនួន នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងស្រុកសំរោងទង ខេត្ត កំពង់ស្ពឺជាដើម៕
មតិយោបល់