ព័ត៌មានជាតិ

ម៉ូតូបីគ្រឿងបុកគ្នា របួសធ្ងន់ស្រាលមនុស្ស ៤នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាល ៤នាក់ ក្នុងនោះ ស្រីម្នាក់ និងខូចខាតម៉ូតូ០៣ គ្រឿង។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១៦ និង២០នាទី នៅលើចំណុចផ្លូវលេខ១១០ ត្រង់ចំណុចភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ គេឃើញម៉ូតូ១គ្រឿងម៉ាក HONDA dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CF-1528 បើកបរដោយឈ្មោះ ហេង ប៊ុនរ៉ា ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ធ្វើដំណើរពីលិចមកកើត (ភ្នំពេញទៅស្អាង)។ លុះមកចំណុចកើតហេតុ ក៏បានបត់ឆ្លងផ្លូវ ពេលនោះ ស្រាប់តែមានម៉ូតូ ក្នុងទិសដៅស្របគ្នា មកពីក្រោយមកបុក ដោយម៉ូតូម៉ាក HONDA dream C125 ពណ៌ខ្មៅ ស៊េរី ០១៨ ពាក់ផ្លាកលេខ 1Z-6182 បើកបរដោយឈ្មោះ សឿន វ៉ាន់និច ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្តៅកន្លែង១ មុខរបរ កម្មកររោងចក្រ (របួសធ្ងន់) រួមដំណើរជាមួយឈ្មោះ សេង ស៊ីណាន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (របួលស្រាល) ហើយក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ផ្លាកលេខ 1AA-4289 ក្នុងទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ញួន រតនា ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កសិករ (របួលស្រាល)។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិ ដឹកយកទៅមន្ទីពេទ្យនៅភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ផ្នែកចរាចរណ៍ផ្លូវគោក បានមកដល់ បានទាក់ទងជំនាញសណ្តាប់ធ្នាប់ ឲ្យមកចុះវាស់វែង យកវត្ថុតាងទៅរក្សា នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់