កណ្ដាលៈ មានករណីអំពើហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី ស្ថិតនៅភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ខាត់ ស៊ឹង ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាឪពុក)។ ជនសង្ស័យឈ្មោះ ស៊ឹង ស៊ីន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកើតហេតុ (ត្រូវជាកូន) ឃាត់ខ្លួន ។
ដំណើររឿងដំបូង៖ កន្លងមកឈ្មោះ ស៊ឹង ស៊ីន ធ្លាប់ប្រើប្រាស់សារធាតុញៀន និងប្រព្រឹត្តិអំពើហិង្សា ក្នុងគ្រួសារមកលើ ឪពុកម្តាយជាច្រើនលើកមកហើយ ជាក់ស្តែងនៅថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ ជនសង្ស័យបានវាយបំបែកពាងទឹកអស់ចំនួន២ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនទៀត។
រហូតមកដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទី ជនបង្កបានទារលុយពីម្តាយចំនួន ២០០ដុល្លារ ពេលនោះម្តាយរកលុយឲ្យមិនបាន ជនសង្ស័យបានដេញវាយ រួចយកក្រមាទាក់ក (ម្ដាយ) តែគាត់រើបម្រះរួច ក៏រត់គេចចេញបន្ទាប់មក ជនសង្ស័យ បានយកកាំបិតវះបាវស្រូវចាក់ចោលអស់ចំនួន ៥បេ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅម៉ោង ១២និង០០នាទី ជនរងគ្រោះ
បានមកដាក់ពាក្យបណ្ដឹង នៅនគរបាលប៉ុស្តិ៍ស៊ីធរ ទើបកម្លាំងប៉ុស្តិ៍ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋានគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕
មតិយោបល់