បាត់ដំបងៈ កាលពីវេលាម៉ោង ១០និង ៣០នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទប្រទូស្តកេរ្តិ៍ខ្មាស ប្រព្រឹត្តកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង ៣០នាទីយប់ នៅចំណុចអាហារដ្ឋានមួយកន្លែង ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ សុង ប៊ុនលឿន ហៅ ចិន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានអូសដៃជនរងគ្រោះឈ្មោះ ឌ.ល ភេទ ស្រី អាយុ ១៥ឆ្នាំ រស់នៅចំណុចកើតហេតុ ចូលក្នុងបន្ទប់ទឹក រួចធ្វើសកម្មភាពចាប់ឱបថើបតែម្ដង។
មូលហេតុ៖ ជនសង្ស័យស្រវឹងស្រា។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការ ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕

មតិយោបល់