ព័ត៌មានជាតិ

ជនជាតិវៀតណាមបើករថយន្តម៉ុងតេរ៉ូ បុកម៉ូតូសិស្សសាលាម្នាក់រងរបួសធ្ងន់!.

បាត់ដំបង: កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនឹងម៉ូតូបុកម៉ូតូ បណ្តាលឲ្យរងរបួសម្នាក់ នៅផ្លូវប្រសព្វខាងត្បូងវត្តពិភិទ្ធារាម ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

រថយន្តបង្កម៉ាក ម៉ុងតេរ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-7606 បើកបរដោយជនជាតិវៀតណាម (មិនស្គាល់ឈ្មោះ) បានបុកនឹងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1X-3073 ជិះដោយឈ្មោះ សួន សុគន្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ចំណែករថយន្ត និងម៉ូតូខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តយកទៅរក្សាទុកបន្តនិតិវិធីច្បាប់៕

មតិយោបល់